លោក ឡុង ពិសី

លោក ឡុង ពិសីអភិបាល

លោក ឡុង ពិសី គឺជានាយកមជ្ឈមមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។

លោក ឡុង ពិសី គឺជាសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេដ្យូខេសិន ហើយសព្វថ្ងៃនេះលោកមានតួនាទីជានាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។ ជាមួយនឹងតួនាទីដ៏សំខាន់មួយនេះ លោកទទួលបន្ទុកមើលការខុសត្រូវទៅលើការងារទូទៅរបស់មជ្ឈមណ្ឌល រួមមានការងារដែលទាក់ទងនឹងការអប់រំ ព្រមទាំងការងារប្រតិបត្តិទូទៅផងដែរ។

ក្រោយពេលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ បៀលប្រាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦ លោក ឡុង ពិសី បានចូលបម្រើការងារក្រៅម៉ោង នៅក្នុងក្រមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានតួនាទីជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស។ ដោយមើលឃើញពីសមត្ថភាព ភាពឧស្សាហ៍ព្យាយាម ម៉ឺងម៉ាត់ ហ្មត់ចត់ និងមានទេពកោសល្យបង្រៀនផងនោះ នៅឆ្នាំ២០១០ គណៈគ្រប់គ្រងវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំងបានតម្លើងតួនាទីលោក ឡុង ពិសី ទៅជាប្រធានគ្រូផ្នែកភាសាអង់គ្លេសមួយកម្រិតទៀត ដោយលោកត្រូវមើលការខុសត្រូវលើគ្រូជាច្រើននាក់។ ១ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០១១ ដោយមើលឃើញពីសមត្ថភាព ចំណេះដឹង ទេពកោសល្យ គណៈគ្រប់គ្រងសាលាក៏បានចាត់តាំងលោកធ្វើជាចាងហ្វាងផ្នែកភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បន្ថែមមួយទៀត។ ឆ្លងតាមបទពិសោធន៍ក្នុងការគ្រប់បុគ្គលិក អស់រយះពេលច្រើនឆ្នាំ នៅក្នុងឆ្នាំ២០១៦ លោកក៏ត្រូវបានតំឡើងជានាយករងនៃ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង។ សព្វថ្ងៃនេលោកមានតួនាទីជា នាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងជានាយកគ្រប់គ្រងទៅលើ មជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យគ្រូភាសាអង់គ្លេស (TESOL Training) ហើយក៏ជា គណៈកម្មការរៀបចំសនិ្នសិទ្ធ CamTESOL ប្រចាំឆ្នាំដែលរៀបចំដោយ IDP។