គណៈគ្រប់គ្រង

លោក ម៉ុក ណាច

អគ្គនាយកប្រតិបត្តិ

លោកជាជនជាតិខ្មែរ កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨២។ លោក​​បាន​ចូល​បម្រើ​ការ​ងារ ជា​មួយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣។ លោក​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ច្រើន​ជាង​១០ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ២០០៦​ ដែល​មាន​តួនាទី​ជា​ច្រើន​ដូចជា មន្ត្រីឥណទាន សវនកម្មផ្ទៃក្នុង ប្រធានប្រតិបត្តិការ អគ្គនាយករង និង​ចុង​ក្រោយ​នេះលោក​បាន​ក្លាយ​ជា​អគ្គ​នាយក​របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី​ ចាប់តាំងពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣។ លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត ជំនាញគ្រប់គ្រង នៅ​សាកល ​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ នៅ​សាកល​វិទ្យា​ល័យ​អាយ​អាយ​ស៊ី និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្ររង ជំនាញធនាគារ នៅ​មជ្ឈ​បណ្ឌល​បច្ចេក​ទេស​ធនាគារ។ លោក​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ដូចជា ការគ្រប់​គ្រង​ប្រតិ​បត្តិការ ការគ្រប់​គ្រង​ឥណទាន ការគ្រប់​គ្រង​ប្រាក់​បញ្ញើរ ការគ្រប់​គ្រង​ហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង សវនកម្មផ្ទៃក្នុង ការ​ទំនាក់​ទំនង​ទូទៅ ជំនាញទន់ ភាពជាអ្នកដឹកនាំ និង Operacy។

លោក គុជ គន្ធថេន

អគ្គនាយកផ្នែកប្រតិបត្តិការ

លោក គុជ គន្ធថេន មាន សញ្ជាតិ ខ្មែរ កើតថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ១៩៧០។ គាត់បានបញ្ចាប់ថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញ ធនាគារ និងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យបៀលប្រាយ៏ ក្នុងឆ្នាំ ២០១០ ហើយក៏បានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញ ធនាគារ និង ហិរញ្ញវត្ថុក្នុងឆ្នាំ២០០៧។ គាត់បានបញ្ចប់បរិញ្ញាបត្ររងវិទ្យាស្ថានរដ្ឋបាលសាធារណៈក្នុ្ងងឆ្នាំ១៩៩២។ គាត់មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញ វត្ថុ។ ក្នុងឆ្នាំ២០០១ ដល់ ២០០៥ មុខតំណែងជា ប្រធានសាខា នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ ហើយត្រូវបានតែងតាំង ជា ប្រធាននាយដ្ឋានប្រតិបត្តិការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ នៅឆ្នាំ២០១៣។ ក្រោយមកគាត់ត្រូវបានតែងតាំងជា អគ្គនាយករង ក្នុងគ្រឹះស្ថានដដែលក្នុងឆ្នាំ២០១៥។ ក្រោយមក គាត់ក៏បានបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេផល ក្នុងតួនាទីជា ប្រធាននាយកដ្ឋានប្រតិបត្តិការ ក្នុងខែ តុលា ឆ្នាំ ២០១៦​ ដល់ ខែ ឧសភា ឆ្នាំ ២០១៧។ គាត់ក៏បានចូលបម្រើ ការងារជាមួយប្រសិទ្ធភាព ហ្វាយនែន ក្នុងខែ មិថុនា ឆ្នាំ២០១៧ ក្នុងមុខតំណែងជា អគ្គនាយកផ្នែកប្រតិបត្តិការ។

លោក កា រដ្ឋធី

ប្រធាននាយកដ្ឋានឥណទាន

លោក កា រដ្ឋធី អាយុ ៣៩ឆ្នាំ សញ្ជាតិកម្ពុជា បានក្លាយជាប្រធាននាយកដ្ឋានឥណទានចាប់ពីពេលដែលគាត់បានចូលរួមជាមួយក្រុមហ៊ុនរបស់យើងនៅខែដើមខែធ្នូ  ឆ្នាំ២០១៩។

បច្ចុប្បន្ន គាត់ទទួលខុសត្រូវចំពោះប្រតិបត្តិការឥណទានទូទៅនៃអាជីវកម្មមីក្រូហិរញ្ញវត្ថុរបស់យើង ដែលរួមបញ្ចូលទាំងការត្រួតពិនិត្យឥណទានឡើងវិញ ការឯកភាពចំពោះកម្ចី និងផ្តល់ការណែនាំដល់បុគ្គលិកដែលចុះធ្វើការតាមមូលដ្ឋាន។គាត់បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ជំនាញកសិកម្ម ពីសាលាជាតិកសិកម្មព្រែកលៀប ប្រទេសកម្ពុជា នៅឆ្នាំ២០០៨។ គាត់ក៏បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀល​ប្រាយ ប្រទេសកម្ពុជា នៅឆ្នាំ២០១១ ផងដែរ។ គាត់មានបទពិសោធន៍ជាងដប់ប្រំាមួយឆ្នាំនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមន្រ្តីឥណទានជាមួយក្រុមហ៊ុនសីលានិធិលីមីធីតនៅឆ្នាំ២០០៥។ នៅក្នុងការចាប់អាជីពរបស់គាត់នៅក្នុងក្រុមហ៊ុន សីលានិធិ លីមីធីត គាត់បានទទួលការដំឡើងមុខតំណែងជាច្រើនលើករហូតដល់មុខតំណែងចុងក្រោយរបស់គាត់ គឺជាអនុប្រធាននាយកដ្ឋានសវនកម្មនៅឆ្នាំ២០១៦។ នៅចុងឆ្នាំនោះគាត់បានចូលរួមជាមួយសហគ្រិនភាព ក្នុងនាមជាអនុប្រធាននាយកដ្ឋានប្រតិបត្តិមុនពេលផ្លាស់មកកាន់ក្រុមហ៊ុនរបស់យើងនៅចុងឆ្នំាឆ្នាំ២០១៩។

លោក ខាត់ សុខឃឿន

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

សុខឃឿន មានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ រួមមានធនាគារពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមិនទទួលប្រាក់បញ្ញើ និងជាគ្រូបង្រៀនរយៈពេល៧ឆ្នាំ។ គាត់បានចូលរួមបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ភីអិលស៊ី ចាប់ពីខែកក្កដា ឆ្នាំ ២០១៨។ មុនចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភា ភីអិលស៊ី គាត់បម្រើការងារជានាយក (នាយកដ្ឋានហិរញ្ញវត្ថុ) និងរតនាភិបាល និង ជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅគ្រឹះស្ថានហិរញ្ញវត្ថុ ក្រេដ ភីអិលស៊ី។ ជាប្រធានសវនកម្មផ្ទៃក្នុងនៅ ធនាគារពាណិជ្ជ ប៊ូយ៉ុងខ្មែរ ភីអិលស៊ី និងបានបម្រើការងារជាមន្រ្តីសវនករផ្ទៃក្នុងអស់រយៈពេលបីឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងបីឆ្នាំជាមន្រ្តីភ្នាក់ងារឥណទាននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ និង រយៈពេលប្រាំពីរឆ្នាំជាគ្រូបង្រៀន។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសហិរញ្ញវត្ថុ និង បានបញ្ចប់វគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងស្រុកជាច្រើនដូចជា ភាពជាអ្នកដឹកនាំ មូលដ្ឋានគ្រឹះសវនកម្មផ្ទៃក្នុង ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងជំនាញពន្ធ។

លោក ហេង តុលា

ប្រធានផ្នែកធនធានមនុស្សនិងរដ្ឋបាល

លោក ហេង តុលា មានតួនាទី ជាប្រធាន​ផ្នែក​ធនធាន​មនុស្ស និង​រដ្ឋបាល។ លោក​បាន​ចូល​រួម​ធ្វើ​ការ​ជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន នៅថ្ងៃទី ០២ ខែកញ្ញា ២០១៣ ដែល​មាន​តួ​នាទី ជា​ប្រធាន​មន្រ្តី​ឥណ​ទាន​និង​បន្ទាប់​មក​លោក​ត្រូវ​បាន​តម្លើង​ឋានៈ​ជា​ប្រធាន​គ្រប់​គ្រង​សាខា​ ភ្នំពេញ​ក្នុង​នៅ​ថ្ងៃទី​ ០១ ខែមិថុនា ឆ្នាំ២០១៤ ហើយ​បន្ទាប់​មក​បាន​តម្លើង​ឋានៈជា​ប្រធាន​ផ្នែក​ធន​ធាន​មនុស្ស និង​រដ្ឋ​បាល​នៅ​ការិយា​កណ្តាល នៅថ្ងៃទី ០៣ ខែមិឧសភា ឆ្នាំ២០១៦ ។ លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ សិលានិធិ ជា​មន្រ្តី​ឥណទាន ពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១៣ ។ លោក​ទទួល​បាន​បរិញ្​ញាបត្រ គ្រប់​គ្រង​ពាណិជ្ជកម្ម នៅ​សាកល​វិទ្យា​ល័យ​បៀលប្រាយ លោក​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​វគ្គ​បណ្តុះ​បណ្តាល​ជាក់​លាក់ និង​សិក្ខា​សាលា ដូចជា ប្រសិទ្ធភាព​ការ​គ្រប់​គ្រង​មនុស្ស ប្រសិទ្ធ​ភាព​ការ​គ្រប់​គ្រង​សាខា ប្រសិទ្ធ​​ភាព​ការ​គ្រប់​គ្រង​ការ​ងារ​រដ្ឋបាល។

លោក ជា​ សុខលីម

ប្រធានផ្នែកព័ត៌មានវិទ្យា

លោក ជា សុខលីម អាយុ ៣៣ បានចូលបម្រើការងារក្នុង គ្រឹះស្ថានប្រសិទ្វភាព ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ២០១៤ ជាមន្រ្តីជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា បន្ទាប់មកត្រូវបានតំឡើងពីមន្រ្តីជាន់ខ្ពស់មកជាប្រធានផ្នែកព័ត៌មានវិទ្យាវិញ។ មុនពេលចូលបម្រើការងារនៅប្រសិទ្វភាព គាត់បានបម្រើការងារអោយក្រុមហ៊ុនច្ចេកវិទ្យាមួយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មប្រព័ន្ធព័ត៌មានវិទ្យាដ៏ធំមួយក្នុងស្រុក អស់រយៈពេល៥ឆ្នាំកន្លះ។ គាត់បានបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០១០ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៅលើផ្នែកព័ត៌មានវិទ្យា។

ព័ត៌មានលំអិត

  • អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨
    សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
  • +៨៥៥ ២៣ ៩៧០ ០០០/២៣ ៩៥៥ ៥៥៦