ផលិតផល និងសេវាកម្ម

 • កម្ចីក្រុមធានា

  កម្ចីក្រុមធានា គឺជាប្រភេទប្រាក់កម្ចីជាប្រាក់រៀល ដែលផ្តល់ជូនប្រជាពលរដ្ឋនៅតាមជនបទ និងទីប្រជុំជនលក្ខណៈជាក្រុម ក្នុងគោលបំណងបង្កើត ឬពង្រីកមុខរបរខ្នាតតូចបំផុត ដែលធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។

 • កម្ចីអាជីវកម្ម

  ការបង្កើតឬការពង្រីកអាជីវកម្មទាំងខ្នាតតូចបំផុត ទាំងខ្នាតតូចនិងមធ្យម គ្រប់អាជីវករ ពាណិជ្ជករ សេវាករ តែងតែត្រូវការដើមទុន ក្នុងការដំណើរការអាជីវកម្មការវិនិយោគទាំងនោះ។ កម្ចីអាជីវកម្មរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណងផ្តល់ប្រភពហិរញ្ញវត្ថុជា លក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជនក្នុងគោលបំណង បង្កើតមុខរបរថ្មី ឬពង្រីកមុខ របរដែលមានស្រាប់តាមរយៈ តាមទិញស្តុកទំនិញ វត្ថុធាតុដើម ទិញតូប ឬហាងទំនិញ។ល។

 • កម្ចីកសិកម្ម

  កម្ចីកសិកម្មរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្តជន យ៉ាងសម្បូរបែបជូនអតិថិជន ដើម្បីយកទៅទិញជាគ្រាប់ពូជការចិញ្ចឹមសត្វ ការនេសាទ ទិញឧបករណ៍ទាក់ទងវិស័យ កសិកម្ម ទិញដី សម្រាប់ធ្វើកសិកម្ម។ល។

  កម្ចីសម្រាប់កសិកម្ម ដែលអតិថិជនមានប្រភពចំណូលទៀងទាត់ប្រចាំខែ ពីមុខរបរផ្សេង៖ មន្រ្តីឥណទានគួរស្នើអតិថិជន ឲ្យសងការប្រាក់ និង ប្រាក់ដើមរៀងរាល់ខែ។

  កម្ចីសម្រាប់កសិកម្ម ដែលអតិថិជនគ្មានប្រភពចំណូលពីមុខរបរផ្សេង៖ អតិថិជនអាចសងការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ ឬសងតែការប្រាក់រៀងរាល់ខែ។

 • កម្ចីអចលទ្រព្យ

  កម្ចីអចលនទ្រព្យរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុជាលក្ខណៈ ឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជនដើម្បីយកទៅ ទិញដីលំនៅដ្ឋាន ទិញផ្ទះ សាងសង់ ឬជួសជុល ឬកែលម្អគេហដ្ឋាន។ល។

 • កម្ចីសម្ភារប្រើប្រាស់

  កម្ចីសម្ភារប្រើប្រាស់ របស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជនដើម្បីយកទៅទិញ សម្ភារប្រើប្រាស់ដូចជា ទូរសព្ទ ទូរទស្សន៍ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនប្រើប្រាស់ផ្សេងៗ។ល។ ចំពោះគោលបំណងសម្រាប់ ព្យាបាលជំងឺធ្វើបុណ្យនិងសងបំណុលគេ យើងមិនផ្តល់ឥណទាន ជូនឡើយទោះបីជាអតិថិជនមានជំនួញឬមុខរបរផ្សេងៗ ដែលអាចជាប្រភពចំណូលសម្រាប់សង ត្រលប់វិញបានក៏ដោយ។

 • កម្ចីយានយន្ត

  កម្ចីយានយន្តរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជន ដើម្បីយកទៅ ទិញម៉ូតូ រថយន្ត។ល។

 • កម្ចីកម្សាន្ត

  កម្ចីកម្សាន្តរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុជា លក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជនដើម្បីយកទៅប្រើប្រាស់ ការរៀបអាពាហ៍ពិពាហ៍ ដំណើរកម្សាន្តក្នុងប្រទេសឬក្រៅប្រទេស ។ល។

 • កម្ចីសិក្សាអប់រំ

  កម្ចីសិក្សាអប់រំផ្តល់កម្ចីសម្រាប់ក្នុងគោលបំណង បង់ថ្លៃសិក្សាអប់រំការសិក្សាថ្នាក់ឧត្តមសិក្សា ជាតិហិរញ្ញវត្ថុបានបង្កើតឲ្យមានាថ្នាក់ឧត្តមសិក្សា ក្រោយឧត្តម- សិក្សា ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រចាំឆ្នាំ ឬប្រចាំឆមាស ឬមួយវគ្គសិក្សា ឬទិញឧបករណ៍ សម្ភារទាក់ទងការសិក្សា ។ល។

 • កម្ចីអនាម័យ

  កម្ចីអនាម័យបង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកធ្វើឲ្យប្រជាជន នៅតាមទីប្រជុំជន ឬជនបទ មានភាពសុខភាពល្អ និងរស់នៅក្រោមបរិយាកាស ដែលមានបរិស្ថានល្អតាមរយៈ ការសាងសង់អណ្តូងទឹកស្អាត ឡជីវឧស្ម័ន បង្គន់អនាម័យ ទិញធុងចម្រោះទឹកស្អាត ។ល។

 • ១០

  កម្ចីបុគ្គលិក

  កម្ចីបុក្គលិកបែងចែកជាពីរប្រភេទ គឺកម្ចីបុគ្គលិករបស់ក្រុមហ៊ុន ឧបសម្ពន្ធរបស់ប្រសិទ្ធភាពហា្វយនែន និងកម្ចីផ្តល់ជូនបុគ្គលិកដែលបម្រើការងារ នៅប្រសិទ្ធភាពហា្វយនែនាអប់រំការសិក្សាថ្នាក់ឧត្តមសិក្សា ជាតិហិរញ្ញវត្ថុ បានបង្កើតឲ្យមាន សម្រាប់គោល បំណងប្រើប្រាស់ផ្សេងៗ ឬការវិនិយោគ។ល។

 • ១១

  កម្ចីទុនបង្វិល

  កម្ចីទុនបង្វិលបង្កើតឡើង ក្នុងគោលបំណងផ្តល់ប្រភពហិរញ្ញវត្ថុដល់អាជីវករ ឬពាណិជ្ជករដែល ខ្វះខាតសាច់ប្រាក់បង្វិលក្នុងរយៈពេលខ្លី(ក្រោមឬស្មើ៦ខែ)។

ព័ត៌មានលំអិត

 • អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨
  សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
 • +៨៥៥ ២៣ ៩៧០ ០០០/២៣ ៩៥៥ ៥៥៦