សាវតារ

ប្រសិទ្ធភាពហ្វាយនែន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន​ ប្រសិទ្ធភាព​ម៉ាយ​ក្រូហ្វាយនែន​ ម.ក​ ចាប់​ផ្តើម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ឈ្មោះ​ថា​ អង្គការ​ប្រជា​ជាតិ​ហិរញ្ញវត្ថុ ដែល​​មាន​​ច្បាប់​​អនុញ្ញាត​​ពី​​ក្រសួង​​មហា​ផ្ទៃ​​ ​១៤៣១សជណ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ និង​​ទទួល​​បាន​​អាជ្ញា​​ប័ណ្ណ​​ប្រកប​​អាជីវកម្ម​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​​ឯកជន​ ពី​ធនាគារ​​ជាតិ​​នៃកម្ពុជា​ នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៦​ ក្នុង​​គោល​​បំណង​​ចូល​​រួម​​ចំណែក​​កាត់​​បន្ថយ​​ភាព​​ក្រីក្រ​ និង​​សំដៅ​​គាំទ្រ​​ដល់​​ការ​​លើក​​កម្ពស់​​ជីវភាព​​រស់​នៅ​​របស់​​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ក្រីក្រ​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា។

  • ២០០៥

    ប្រជាជាតិហិរញ្ញវត្ថុ

    ប្រជាជាតិហិរញ្ញវត្ថុ បានចាប់បដិសន្ធិនៅក្នុងឆ្នាំ ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីឥតការប្រាក់ ដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋទីទ័លក្រ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈកំពុងជួបការលំបាក។ ប្រជាជាតិហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចី ជាង ៣,០០០,០០០ដុល្លារ (បីលាន-ដុល្លារ) ជូនដល់បុគ្គលិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។

  • ២០១៣

    ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន

    ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន ”ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ” ប្រជាជាតិហិរញ្ញវត្ថុ បានធ្វើកំណែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ ប្រាក់កម្ចីជាមួយការប្រាក់ទាប ជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរក្សា ឲ្យបាននូវនិរន្តភាពរបស់ខួន ហើយ នាពេលបច្ចុប្បន្ននេះ ប្រជាជាតិហិរញ្ញវត្ថុ ជាអង្គភាពដាច់ដោយឡែក ពីមូលនិធិម៉េងលី ជេ. គួច។
    ប្រជាជាតិហិរញ្ញវត្ថុ បានសន្យា ធ្វើការជាគ្រឹះស្ថានហិរញ្ញវត្ថុរឹងមាំ ក្នុងការផ្តល់ ប្រាក់កម្ចី ដើម្បីបង្កើតឱកាសធ្វើឲ្យ ប្រជាជន មាន ជីវភាពធូរធារ និង ចម្រើនលូតលាស់ ជាចលករមួយ ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ ប្រជាជាតិហិរញ្ញវត្ថុប្រកាន់ភ្ជាប់នូវ គោលការណ៍នៃភាពស្មើគ្នាក្នុងឱកាសការងារ និងសមត្ថភាពការងារ។

ព័ត៌មានលំអិត

  • អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨
    សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
  • +៨៥៥ ២៣ ៩៧០ ០០០/២៣ ៩៥៥ ៥៥៦